ព័ត៌មានសេដ្ឋកិច្ច

គម្រោងមជ្ឈមណ្ឌល ឌឹ ផ្លរ៉ា ផ្លាហ្សា នឹងបើកឲ្យដំណើរការនៅដើមឆ្នាំ ២០១៩

គម្រោងមជ្ឈមណ្ឌល ឌឹ ផ្លរ៉ា ផ្លាហ្សា នឹងបើកឲ្យដំណើរការនៅដើមឆ្នាំ ២០១៩ ខាងមុខនេះហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់គេហទំព័រហ្វេសប៊ុក The FLORA។

គម្រោងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ឌឹ ផ្លរ៉ា ផ្លាហ្សា(The Flora Plaza) នឹងបង្ហាញរូបរាងឡើងលើផ្ទៃដី ៣.៥ ហិកតា ព្រមទាំងបើកដំណើរការសាងសង់នៅដើមឆ្នាំ ២០១៨ នេះបើយោងតាមបទសម្ភាសន៍តាមរយៈទូរស័ព្ទរវាង Post Real Estate និងបុគ្គលិកផ្នែកលក់របស់ THE FLORA។ ​

ឌឹ ផ្លរ៉ា ផ្លាហ្សា​​ (THE FLORA PLAZA) ជាអគារសម្រាប់ពិធីមង្គការ​ សាលមហោស្រព អគារសន្និបាត​ អគារពាណិជ្ជកម្ម អគារសន្និបាត និងពិធីផ្សេងៗបន្ថែមទៀត។

មជ្ឈមណ្ឌលនេះសាងសង់ឡើងមានចំនួន៣សាល គឺ សាល A, B, និងC។

គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ចម្ងាយ ១០គីឡូម៉ែត្រ ពីស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

មតិយោបល់