A2A ជាក្រុមហ៊ុនជប៉ុនដែលបានវិនិយោគលើវីគីរីរម្យរីស៊ត បច្ចុប្បន្នក្រុមហ៊ុននេះបានបង្កើតគម្រោង ផ្ទះលំហែសម្រាប់ភ្ញៀវទេសចរ ដែលឋិតនៅគម្រោងទី១របស់ក្រុមហ៊ុន លើផ្ទៃដី ២០០ ហិកតា ។
តាមរយៈការសំភាសន៍រវាង Post News Media និងលោក ហ៊ិន សុជាតិ អ្នកគ្រប់គ្រងនៅក្រុមហ៊ុនវីគីរីរម្យរីស៊ត បានឲ្យដឹងថា ក្រុមហ៊ុនគ្រោងវិនិយោគជាង ៥០០ លានដុល្លារអាមេរិចលើគម្រោងផ្ទះលំហែនៅវីគីរីរម្យរីស៊ត ដែលជាតំបន់ឋិតនៅចំណុចកណ្តាលរវាងទីក្រុងភ្នំពេញ និង ខេត្តព្រះសីហនុ។ លោកបានបន្ថែមថា ចំពោះគម្រោងផ្ទះលំហែនេះជាប្រភេទវីឡាដែលត្រូវបានបែងចែកជា៣ប្រភេទគឺប្រភេទ វីឡា Jasmine, វីឡា Orchid និង វីឡា ប្រភេទ V។
ក្រុមហ៊ុនមានគោលដៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយគម្រោងនេះនឹងធ្វើការជួលបន្ត សម្រាប់ភ្ញៀវទេសចរមកលំហែរក្នុងរយៈពេលយូរ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះឋិតនៅខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រមាណជា ១៤០ គីឡូម៉ែត្រ ពីទីក្រុង ភ្នំពេញ៕
មតិយោបល់