ព័ត៌មានជាតិ

Update៖រថយន្ត២តោនកន្លះ ឆ្លងផ្លូវបញ្ច្រាសទិស បុករះក្បាលនាគបន្តបុកសាំយ៉ុងនិងអូឌីខ្ទេចយ៉ាងដំណំ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ រថយន្តតាក់ស៊ីសាំយ៉ុង និងរថយន្តអូឌី ស៊េរីទំនើប បុករះមិនបង្ករបួសស្នាមនិងអាយុជីវិត គ្រាន់តែខូចខាតសម្ភារៈ ក្បាលនាគចែកទ្រូងផ្លូវ និងរំខានការធ្វើដំណើរតាមផ្លូវ

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅទល់មុខវិទ្យាល័យ ជា ស៊ីម សាមគ្គីផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តចាស់ចំណុះ២តោនកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2H-7221 បើកបរពីត្បូងទៅជើង តាមបណ្តោយផ្លូវ២៧១ មកដល់ខាងមុខច្រកចូលវិទ្យាល័យ ជា ស៊ីម សាមគ្គី ក៏បត់ឆ្លងផ្លូវអែបខាងឆ្វេងដៃដោយបើកបរបញ្ច្រាសទិស បានបុកថ្មក្បាលនាគ និងបានបុករថយន្តតាក់ស៊ី សាំយ៉ុងចាស់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1400 ដែលបើកបរពីជើងទៅត្បូង បណ្តាលឲ្យបែកស្តុបខាងក្រោយផ្នែកខាងឆ្វេង រួចក៏បន្តទៅបុករថយន្តអូឌី A7 ស៊េរីទំនើប ពណ៌ស គ្មានស្លាកលេខ ដែលចតនៅខាងមុខហាង ហេងហេង៣ ផ្ទះលេខ៩២A ផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យរងការខូចខាតមួយចំហៀងខាងឆ្វេងផ្នែកកង់ក្រោយផងដែរ។

បច្ចុប្បន្នរថយន្តទាំង៣គ្រឿង ត្រូវបានកម្លាំងនគរបាលស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនាពេលក្រោយតាមនីតិវិធីច្បាប់៕

https://youtu.be/TbQ4Q0zR4b4

មតិយោបល់