ព័ត៌មានសេដ្ឋកិច្ច

Innovate សាលាបង្រៀនគិតលេខរហ័ស មកដល់កម្ពុជាហើយ

សាលាបង្រៀនគិតលេខរហ័ស Innovate ដែលជា Franchise មកពីប្រទេសម៉ាឡេស៊ី បានមកដល់កម្ពុជាហើយ នាពេលថ្មីៗនេះ ។ នេះបើយោងគេហទំព័រហ្វេសប៊ុករបស់ Innovate Mental Arithmetic Cambodia។

ក្រៅពីបើកសាខាដំបូងនៅកម្ពុជា សាលា Innovate ក៏មានមហិច្ឆតាពង្រីកសាខាទូទាំង ២៥ខេត្តក្រុងផងដែរ ដោយការលក់ Franchise ដល់អ្នកចង់វិនិយោគ។

សាលា Innovate មានទទួលបង្រៀនកុមារពីអាយុ ៣ឆ្នាំ​ដល់ ១៣ឆ្នាំ ឲ្យចេះគណនាលេខបានរហ័ស តាមក្បួនតៃវ៉ាន់ និងចិន បង្រៀនផ្នែកអភិវឌ្ឍន៍ចិត្តគំនិត និងមានគំនិតបង្កើតថ្មីកាន់តែប្រសើរ។

គួរបញ្ជាក់ដែរថា សាលា Innovate មានភាពល្បីល្បាញក្នុងប្រទេសម៉ាឡេស៊ី ដែលបង្រៀនក្មេងឲ្យគណនាលេខបានរហ័ស និងចងចាំបានល្អជាងក្មេងដទៃទៀត ហើយត្រឹមតែ ៥ឆ្នាំ ប៉ុណ្ណោះ សាលា បានពង្រីកសាខាជាង ១០០ នៅតាមបណ្តាប្រទេសនានា៕

មតិយោបល់