វារីអគ្គិសនីសេសានក្រោម ២ ដែលជាវារីអគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៧ ដោយគម្រោងនេះ នឹងចំណាយដើមទុន ៨០០លានដុល្លារអាមេរិក។
វារីអគ្គិសនីសេសានក្រោម ២នេះ មានសមត្ថភាពផលិតអគ្គិសនីបាន ៤០០មេហ្គាវ៉ាត់ម៉ោង ដែលនឹងដំណើរការទួរប៊ីនដំបូងបង្អស់ នៅឆ្នាំក្រោយនេះ ហើយបច្ចុប្បន្នគម្រោងនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Hydro Power Lower Sesan 2 Co,.Ltd។
វារីអគ្គិសនីនេះ មានទួរប៊ីនចំនួន ៨ ដោយក្នុងទួរប៊ីននីមួយៗ មានអនុភាព ៥០មេហ្គាវ៉ាត់ម៉ោង ត្រូវបានជ្រើសរើសជាដំបូង តាមលក្ខខណ្ឌធារាសាស្រ្ត និងតាមលក្ខខណ្ឌបច្ចេកទេស។
នាពេលបច្ចុប្បន្ន ទំនប់វារីអគ្គិសនីសេសានក្រោម ២ ជាគម្រោងផ្គត់ផ្គង់អគ្គិសនីធំជាងគេបង្អស់នៅកម្ពុជា ដែលនឹងផ្គត់ផ្គង់អគ្គិសនីឲ្យបានគ្រប់គ្រាន់ទូទាំងប្រទេសកម្ពុជា៕


មតិយោបល់