តាមរយៈគេហទំព័រសារព័ត៌មានអង់គ្លេស thesun បានចេញផ្សាយនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹងថា លោក Mounh Sarath បានអះអាងថា លោកគឺឪពុកបង្កើតរបស់ ម៉ាដុក ដែលជាកូនចិញ្ចឹមជនជាតិខ្មែររបស់អ្នកនាង Angelina Jolie ដែលបានយកទៅចិញ្ចឹមនាឆ្នាំ ២០០៣ នោះ ហើយលោកមានលិខិតចុះហត្ថលេខាត្រឹមតាមផ្លូវច្បាប់របស់ ព្រះជាណាចក្រកម្ពុជា ក្នុងនាមជាឪពុកបង្កើត ។
លោក សារ៉ាត់ មានអាយុ ៥១ ឆ្នាំ បាននិយាយថា ” តាមផ្លូវច្បាប់ ខ្ញុំនៅតែមានសិទ្ធិចំពោះកូនប្រុសដ៏ដែរ ” សម្ដីរបស់លោកហាក់បីដូចជាមិនពេញចិត្តក្នុងការដែល អ្នកនាង Angelina Jolie បានយកកូនប្រុស ម៉ាដុក ទៅចិញ្ចឹម ហើយក្នុងនោះដែរ លោកបានបន្ដទៀតថា ” ខ្ញុំគួរតែរីករាយ ប្រសិនបើកម្ពុជាមិនមានវត្តមាននាងមកម្ដងទៀត ” សម្ដីនេះត្រូវបានសំដៅលើអ្នកនាង Angelina Jolie ។
គួរបញ្ជាក់តាមសម្ដីរបស់ លោក សារ៉ាត់ ផងដែរថា ” ឯកសារនៅក្នុងតុលាការ ម៉ាដុក គឺជាកូនប្រុសរបស់ខ្ញុំ ហើយនាងមិនបានសម្រួលឯកសារទាំងនោះឡើយ ” នៅពេលដែលលោក សារ៉ាត់ បានស្នើឲ្យតុលាការសំរេចនូវសិទ្ធិជាឪពុករបស់លោក ចំពោះកូនប្រុស ម៉ាដុក នៅសាលាខេត្តដំបូង ហើយបន្ទាប់មកទៀតលោកបាននិយាយបន្ដទៀតថា ” នាងបានផ្លាស់ប្ដូរឈ្មោះរបស់កូនប្រុសខ្ញុំ ជាវិធីតែមួយដែលនាងអាចនាំគេទៅរស់នៅសហរដ្ឋអាមេរិកបាន ” ខណៈពេលដែលសហរដ្ឋអាមេរិកបានអនុវត្តច្បាប់យ៉ាងតឹងរឹងលើការសុំកូនយកទៅ
ចិញ្ចឹមពីប្រទេសកម្ពុជា ដោយប្រយ័ត្នប្រយែងលើការជួញដូរមនុស្ស។
សូមជម្រាបបន្ថែមថា នេះសម្ដីអះអាងរបស់បុរសជនជាតិកម្ពុជា ក្នុងការអះអាងថា ខ្លួនជាឪពុករបស់ ម៉ាដុក ក៏ប៉ុន្ដែអ្នកនាង Angelina Jolie មិនទាន់មានការចេញមុខបកស្រាយរឿងក្នុងការចោទប្រកាន់នេះនៅឡើយទេ ៕
មតិយោបល់