CASA គម្រោងអភិវឌ្ឍអគារកម្ពស់ ៣៣ជាន់ នឹងក្លាយជាតំបន់ពាណិជ្ជកម្មលេចធ្លោ នៅទីក្រុងកោះពេជ្រ។ នេះបើយោងតាមគេហទំព័រ CASA ។
គម្រោងអភិវឌ្ឍខុនដូ CASA ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Meridian International ដែលបានវិនិយោគជាង ៧៥លានដុល្លារអាមេរិក។
CASA ត្រូវបានសាងសង់ឡើងលើផ្ទៃដីប្រមាណជា ៦០០០ម៉ែត្រការ៉េ ដែលមានកម្ពស់ ៣៣ ជាន់ ដោយជាន់ក្រោមដីមាន ២ជាន់សម្រាប់ចំណតរថយន្ត និងបន្ទប់ស្នាក់នៅចំនួន ៥១២យូនីត។
អគារនេះត្រូវបានរចនាឡើងក្នុងលក្ខណៈស្រដៀង នឹងកាក់ចិនបុរាណដាក់បញ្ឈរ ដែលទូទៅមានចន្លោះនៅកណ្តាល តំណាងឲ្យភាពចម្រុងចម្រើននៃទ្រព្យសម្បត្តិ ហើយចន្លោះកណ្តាលនៃអគារទាំងពីរ បើគិតតាម ហុងស៊ុយបុរាណហៅថា ច្រកនាគសម្រាប់ស្វាគមន៍។
CASA រួមមានបន្ទប់ស្នាក់នៅ ហាងហែលទឹក កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន។
គួរបញ្ជាក់ផងដែរថា អគារខុនដូ CASA មានទីតាំងស្ថិតនៅទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០១៧នេះ៕
មតិយោបល់