ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចបញ្ឈប់ការនាំចូល ផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្ម ដែលផ្ទុកសារធាតុសកម្ម Tricyclazole ព្រោះវាអាចប៉ះពាល់ដល់ គុណភាពអង្កររបស់កម្ពុជា និងមិនអាចឆ្លើយតបទៅនឹង តម្រូវការទីផ្សារអន្តរជាតិ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ធ្វើឡើងកាលពីម្សិលមិញនេះ។
សហភាពអឺរ៉ុប (EU) បានដាក់បម្រាមលើការនាំចូលអង្ករ ដែលមានផ្ទុកសារធាតុ Tricyclazole លើសពី ០.០១មីលីក្រាម ក្នុង១គីឡូក្រាម។
ហេតុនេះ ដើម្បីរក្សាគុណភាព និងធានាសុខុមាលភាពសាធារណៈ ក៏ដូចជារក្សានូវកេរ្តិ៍ឈ្មោះនៃគុណភាពអង្កររបស់កម្ពុជា និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ ទើបក្រសួងសម្រេចធ្វើការណែនាំដូចខាងក្រោម៖
មតិយោបល់