ព័ត៌មានសេដ្ឋកិច្ច

ស្អែកនេះ មហាវិថីសម្តេចតេជោ ៦០ម៉ែត្រ ធំជាងគេបង្អស់នៅកម្ពុជា នឹងបើកសម្ពោធជាផ្លូវការ

មហាវិថីសម្តេចតេជោ ហ៊ុន សែន ឬហៅថា មហាវិថី ៦០ម៉ែត្រ នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃស្អែកនេះ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ប៉ា សុជាតិវង្ស អភិបាលក្រុងភ្នំពេញ ធ្លាប់បានលើកឡើងដែរថា មហាវិថីនេះ មានប្រវែងជាង ៩គីឡូម៉ែត្រ និងទទឹងផ្លូវ ៦០ម៉ែត្រ ដែលនឹងក្លាយជាមហាវិថីធំជាងគេបង្អស់ក្នុង រាជធានីភ្នំពេញ។

ការតភ្ជាប់មហាវិថី ៦០ម៉ែត្រ ពីផ្លូវលេខ ២៧១ ទៅដល់ផ្លូវជាតិលេខ ២ ចាក់អង្រែ ក្នុងគម្រោងអភិវឌ្ឍន៍បឹងជើងឯក នឹងជួយជម្រុញការអភិវឌ្ឍន៍ភាគខាងត្បូងទីក្រុង ឲ្យកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ដែរថា គម្រោងនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន ING Holding ដែលគ្រោងនឹងបញ្ចប់ឲ្យបានមុន ពិធីបុណ្យចូលឆ្នាំខ្មែរមកដល់៕

មតិយោបល់