ក្រុមហ៊ុន Pallas Group គ្រោងនឹងបោះទុនប្រមាណ ២៣ពាន់លានដុល្លារលើ គម្រោងអភិវឌ្ឍន៍នៃតំបន់ភាគខាងត្បូងប្រទេសគឺ ខេត្តកំពត និងខេត្តកែប ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅក្នុងខែមីនា ឆ្នាំ ២០១៧។
គម្រោងនេះ មានឈ្មោះថា «French Riviera Marina» វិនិយោគក្នុងខេត្តកំពត និង «Kep Marina» វិនិយោគក្នុងខេត្តកែប ហើយគម្រោងនេះ ក៏ជាគម្រោងធំលំដាប់អន្តរជាតិ មិនធ្លាប់មាននៅកម្ពុជា ដែលរំពឹងទទួលភ្ញៀវទេសចរមកពីគ្រប់តំបន់ជុំវិញពិភពលោក។
គម្រោងអភិវឌ្ឍន៍នេះ នឹងក្លាយជាគោលដៅអន្តរជាតិ ដែលមានតំបន់រស់នៅ តំបន់ទេសចរណ៍ តំបន់ធុរកិច្ច និងអគារលំហែកាយ ហើយក្រុមហ៊ុន Pallas Group ក៏ចាប់អារម្មណ៍លើការវិនិយោគនៅប្រទេសថៃ នឹងវៀតណាម សម្រាប់គម្រោងស្រដៀងគ្នានេះដែរ។
គួរជម្រាបផងដែរថា ការមកដល់នៃគម្រោងអភិវឌ្ឍន៍ថ្មីនេះ នឹងផ្តល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់ ទាំងអំឡុងពេលសាងសង់ និងក្រោយពេលបញ្ចប់ ហើយក៏ទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យមកស្នាក់នៅប្រទេសកម្ពុជា បានកាន់តែយូរថែមទៀតផង៕



មតិយោបល់