ធនាគារ RHB ឥណ្ឌូឆៃណា បានរៀបចំកម្មវិធីចាប់រង្វាន់មហាសំណាង សម្រាប់រង្វាន់ធំរថយន្ត Mazda2 ព្រមទាំងបានរកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Mazda2 តម្លៃ ៣ម៉ឺនដុល្លារអាមេរិក កាលពីម្សិលមិញនេះ នៅរោងកុន Major Cineplex AEON Mall។
លោក លីម លូងសេង អគ្គនាយកនៃធនាគារ RHB បានឲ្យដឹងថា ការចាប់រង្វាន់នេះ គឺជាការបង្ហាញដល់អតិថិជននូវ ការដឹងគុណ សម្រាប់ភាពស្មោះត្រង់ និងការគាំទ្រធនាគារ RHB ជាបន្តទៀត។
លោកបន្តថា ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន ព្រមទាំងភាពជោគជ័យរហូតដល់ទៅ ១៥០ភាគរយនៃគោលដៅកំណត់ ធនាគារ RHB គ្រោងនឹងរៀបចំកម្មវិធីចាប់រង្វាន់មហាសំណាងនេះ ជាថ្មីម្តងទៀត នៅចុងឆ្នាំ ២០១៧នេះ ដោយរំពឹងទទួលបានអតិថិជនថ្មីកាន់តែច្រើនបន្ថែមទៀត។
ធនាគារ RHB នឹងផ្តល់ឱកាសជូនគ្រប់អតិថិជន ទាំងអតិថិជនចាស់ដែលមានគណនីសន្សំ ឬគណនីចរន្ត និងអតិថិជនថ្មីដែលទើបតែបើកគណនីថ្មី ក្នុងអំឡុងពេលនៃកម្មវិធីនេះ។ គួរបញ្ជាក់ផងដែរកម្មវិធី នេះមានរយៈពេល ៦ខែគឺ ចាប់ពីខែសីហា ឆ្នាំ២០១៦ ដល់ខែកុម្ភ: ឆ្នាំ២០១៧។
គួរជម្រាបដែរថា ធនាគារ RHB ឥណ្តូឆៃណា ជាសមាជិកនៃសម្ព័ន្ធធនាគារ RHB Bank Group ដែលជាធនាគារផ្តល់នូវ សេវាហិរញ្ញវត្ថុពេញលេញធំលំដាប់ទី ៤ នៅប្រទេសម៉ាឡេស៊ី ហើយបច្ចុប្បន្នមាន ១២សាខា កំពុងដំណើរការអាជីវកម្ម នៅរាជធានីភ្នំពេញ កំពង់ចាម បាត់ដំបង សៀមរាប និងខេត្តព្រះសីហនុ៕
មតិយោបល់