Post News Media ព័ត៌មានជាតិ រថយន្តពីរគ្រឿ...

រថយន្តពីរគ្រឿងកៀរគ្នា បណ្ដាលឲ្យ១ គ្រឿង ធ្លាក់ស្តប់មួយចំហៀង

ភ្នំពេញ: នៅមុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តធំដឹកឥដ្ឋកៀរគ្នាជាមួយរថយន្តរ៉េហ្វ បណ្ដាលឲ្យខូចខាតភ្លើងស្តប់ផ្នែកខាងឆ្វេងរថយន្តរ៉េហ្វ នៅផ្លូវទំនប់កប់ស្រូវកែងនឹងផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយកើតហេតុម្ចាស់រថយន្តទាំងពីរ បានចុះសម្របសម្រួលគ្នា ដោយខាងរថយន្តដឹកឥដ្ឋជាចេញថ្លៃសងការខូចខាត ទៅលើឲ្យរថយន្តរ៉េហ្វ៕