ភាគហ៊ុនរបស់ស្ថាបនិក Facebook លោក Mark Zuckerberg បានធ្លាក់ចុះ ៣ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ កាលពីម្សិលមិញនេះ។ នេះបើយោងតាមសារព័ត៌មាន Bloomberg។
ការធ្លាក់ចុះនេះក៏ដោយសារតែ ក្រុមហ៊ុន Facebook Inc. របស់គាត់ មិនអាចនឹងបន្តរក្សាកំណើនបានរហូតនោះទេ បើទោះបីជាការលក់របស់ក្រុមហ៊ុន នៅត្រីមាសទី ៣នេះ កើនឡើង ៥៦ភាគរយ ដល់ ៧ពាន់លានដុល្លារអាមេរិកក៏ដោយ។
គិតត្រឹមថ្ងៃទី ២ ខែវិច្ឆិកាកន្លងទៅនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Facebook ធ្លាក់ចុះ ៧ភាគរយ មកត្រឹម ១១៨ដុល្លារក្នុងមួយភាគហ៊ុន។
បច្ចុប្បន្នលោក Mark Zuckerberg បានក្លាយជាមហាសេដ្ឋីមានទ្រព្យច្រើនជាងគេទី ៥ លើសកលលោក ជាមួយទឹកប្រាក់ ៥២ពាន់លានដុល្លារអាមេរិក នេះបើយោងតាម Bloomberg Billionaires Index។
អ្នកវិនិយោគជាច្រើនបានសម្តែងការមិនពេញចិត្ត ព្រោះប្រាក់ចំនូល និងចំនេញរបស់ក្រុមហ៊ុន Facebook មានការកើនឡើង តែក្រុមហ៊ុនបង្កើនចំណាយសម្រាប់ឆ្នាំ ២០១៧ ពីព្រោះអ្នកប្រើប្រាស់ជាច្រើន ចែករំលែកវីដេអូកាន់តែច្រើន ធ្វើឲ្យចំណាយថ្លៃបណ្តាញកាន់តែច្រើន៕
មតិយោបល់