ព័ត៌មានសេដ្ឋកិច្ច

អ្នកនាំចេញកៅស៊ូកម្ពុជា គួរនាំកៅស៊ូក្រែប ដោយត្រង់ទៅកាន់ទីផ្សារជប៉ុន

អ្នកនាំចេញកៅស៊ូកម្ពុជា គួរនាំកៅស៊ូក្រែប ដោយត្រង់ទៅកាន់ទីផ្សារជប៉ុន ដោយបច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម បាននិងកំពុងពិនិត្យពីលទ្ធភាព នៃការនាំកៅស៊ូក្រែបដោយត្រង់ ទៅកាន់ទីផ្សារជប៉ុន ដែលជាប្រភព នៃការចែកចាយទៅកាន់ទីផ្សារពិភពលោក។ នេះបើយោងតាមទស្សនាវដ្តីទីផ្សារលេខទី ២ ចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បាននិងកំពុង ស្រាវជ្រាវទៅលើលទ្ធភាពនៃ ការនាំកៅស៊ូក្រែបចូលទីផ្សារជប៉ុន ដែលមានភាពងាយស្រួល និងសក្តានុពល ដែលអនុញ្ញាតិឲ្យអ្នកនាំចេញកៅស៊ូ អាចចាប់ដៃគូរបស់ខ្លួន ក្នុងការលក់កៅស៊ូក្រែប របស់ខ្លួនទៅទីផ្សារជប៉ុន។

តាមច្បាប់របស់ប្រទេសជប៉ុន កៅស៊ូ គឺជាទំនិញដែលមិនរាប់បញ្ចូលទៅក្នុងទំនិញហាមឃាត់ និងត្រួតពិនិត្យតឹងរឹងពីរដ្ឋាភិបាលជប៉ុន ដូច្នេះអ្នកនាំចេញកៅស៊ូកម្ពុជា គប្បីងាកទៅទីផ្សារជប៉ុនបន្ថែមទៀត។

គួរជម្រាបផងដែរថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៦ កម្ពុជា នាំចេញកៅស៊ូទៅក្រៅប្រទេស បាន ៦ម៉ឺនតោន ដែលកើនឡើង ២០ភាគរយ បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ ២០១៥។

សម្រាប់បែបបទ និងលិខិតស្នាមផ្សេងៗ (ជាភាសាអង់គ្លេស) ដែលជប៉ុនទាមទារ ដើម្បីឲ្យកម្ពុជា អាចនាំកៅស៊ូក្រែប ចូលទីផ្សារជប៉ុនបាន មានដូចបង្ហាញជូនខាងក្រោមនេះ៖

magazine-version2_page_19 13165958_1731847023720314_8091416738655389855_n

មតិយោបល់