ព័ត៌មានសេដ្ឋកិច្ច

ប្រៃសណីយ៍កម្ពុជា នឹងដាក់ឲ្យដំណើរការនូវ E-Commerce សម្រួលដល់អាជីវកម្មខ្នាតតូច-មធ្យម

នាពេលដ៏ខ្លីខាងមុខ ប្រៃសណីយ៍កម្ពុជា នឹងដាក់ឲ្យដំណើរការនូវ E-Commerce សម្រាប់ផ្តល់សេវាដូចជា Online Shopping Online Ticketing E-payment E-banking Logistics and Courier សេវាកម្មការិយាល័យ និងតាំងពិព័រណ៍ផលិតផល Online ដើម្បីសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យម និង E-government ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ។

ក្រសួងបានរៀបចំខ្លួនរួចរាល់ហើយ ដើម្បីចាប់ផ្តើមដំណើរការនូវប្រព័ន្ធ E-Commerce នាពេលដ៏ខ្លីខាងមុខនេះ ដោយសហការជាមួយក្រុមហ៊ុនធំៗ មកពីជុំវិញពិភពលោក ដូចជា Alibaba របស់ចិនជាដើម។

កាលពីឆ្នាំ ២០១៦កន្លងទៅនេះ ប្រាក់ចំណូលរបស់ ក្រសួងប្រៃសណីយ៍ បានកើនឡើងរហូតដល់ជាង ៩លានដុល្លារអាមេរិក ពោលគឺកើនឡើង ៧៤ភាគរយ ធៀបនឹងឆ្នាំ ២០១៥។

ក្នុងឆ្នាំ​ ២០១៦ អ្នកប្រើប្រាស់អ៊ីនធឺណេតទាំងចល័ត និងអចល័តមានចំនួន ៨លាននាក់ ហើយអ្នកប្រើប្រាស់សេវាទូរស័ព្ទចល័តមានចំនួនជិត ២០លានខ្សែ។

គួររម្លឹកដែរថា កាលពីឆ្នាំ ១៩៩៧ សេវាអ៊ីនធឺណេត បានចូលមកកម្ពុជាជាលើកដំបូង តាមរយៈក្រុមហ៊ុន ខេមណេត ដំណើរការដោយរដ្ឋ គិតមកទល់ឆ្នាំ ២០១៧នេះ សេវាអ៊ីនធឺណេត បានចូលមកប្រទេសកម្ពុជា រយៈពេល ២០ឆ្នាំហើយ៕

មតិយោបល់