ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាកក្រើកមិនធ្លាប់មាន នុន វរ៉ាណុត ប៉ះគ្នាលើកដំបូងនឹង ផេន ខេក ក្នុងរឿង ស្រីអយុធ្យា

កំពូលខ្សែភាពយន្ដភាគដ៏ធំបំផុតនៅឆ្នាំ ២០១៧ របស់ប្រទេសថៃ ដែលជាវណ្ណកម្មផលិតដោយស្ថានីយទូរទស្សន៍ Ture4U គឺរឿង ស្រីអយុធ្យា ជារឿងប្រវត្តិសាស្រ្ដ បានសម្រិតសម្រាំងតួអង្គល្បីៗជាច្រើនដួង ដែលធ្លាប់មានបទពិសោធន៍ និងកេរ្ដិ៍ល្បីល្បាញនៅក្នុងសិល្ប:ភាពយន្ដថៃ ។ នៅក្នុងនេះដែរ អ្នកដឹកនាំរឿង បានដាក់តួអង្គល្បីពីរដួងសំខាន់ៗ ដែលជាកំពូលតារាឯកស្រី គឺនាង ផេន ខេក មកប៉ះគ្នាជាមួយ អ្នកនាង នុន វរ៉ាណុត ដែលមានប្រជាប្រិយភាពបំផុត នៅក្នុងរឿង ភិសសាវ៉ាត ។

ពិតជាមិនធម្មតាទេនៅក្នុងពិភពសិល្ប:ប្រទេសថៃ ព្រោះថារឿង ស្រីអយុធ្យា ជារឿងដំបូងដែលប្រមូលផ្ដុំទៅដោយតារាជើងចាស់ មានស្នាដៃ និងមានបទពិសោធន៍សម្ដែងរាប់ឆ្នាំ ហើយក៏ជារឿងប្រវត្តិសាស្រ្ដទៀតនោះ ទើបការងារមួយនេះបានក្លាយជាកម្លាំងចិត្ត របស់ប្រជាជនថៃគ្រប់រូបទូទាំងប្រទេស ៕

ខាងក្រោមនេះជាតារាសម្ដែងនៅក្នុងរឿងភាគ ស្រីអយុធ្យា ៖

មតិយោបល់