សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់ សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
១. គោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង
២. ទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ន
៣. ចូលរួមលេងល្បែងប្រជាប្រិយ ចៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះតាមផ្លូវ
៤. ចៀសវាងការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។
ចំពោះអ្នកប្រព្រឹត្តិអំពើមិនគប្បីខាងលើ អាជ្ញាធរ នឹងចាត់វិធានការតាមផ្លូវច្បាប់ ចៀសវាងបង្កឲ្យប៉ះពាល់ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ៕
មតិយោបល់