មួយបទក្រោមចំណងជើងថា«រាំបទយើង»របស់អ្នកនាងខាត់ សុឃីម ដែលទើបចេញលក់ក្នុងផលិតកម្មហង្សមាស ត្រូវគេកត់សម្គាល់ថាកន្ទ្រាក់ការគាំទ្របានយ៉ាងខ្លាំង។ សាមីខ្លួនដែលជាអ្នកផលិតបទនេះ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីបទនេះចេញលក់នៅហង្សមាសក្រោយគេ តែខ្លាំង។
អ្នកនាងខាត់ សុឃីម និយាយថាមួយបទនេះអ្នកនាងចំណាយទុនផលិតខ្លួនឯងសុទ្ធសាធ ដោយសារតែអ្នកនាងចង់អោយហង្សមាសមើលឃើញពីការតាំងចិត្តរបស់ខ្លួននៅក្នុងពិភពចម្រៀងបទ។ អ្នកនាងថាក្រោយពេលហង្សមាសកុងត្រាយកអ្នកនាងផ្ដាច់មុខ អ្នកនាងក៏សម្រេចរៀបចំក្រុមការងារផលិតបទចម្រៀងខ្លួនឯង ដោយនៅអំឡុងចូលឆ្នាំនេះអ្នកនាងផលិតបានបទថ្មីតែម្ដងចំនួន១១បទ ដោយក្នុងនោះគឺមាន៥បទត្រូវបានផលិតកម្មហង្សមាសទទួលយកដាក់លក់។ យ៉ាងណាមិញ អ្នកនាងថាបទ«រាំបទយើង»ដែលជាស្នាដៃរបស់លោកសុខគា និងបកស្រាយដោយអ្នកនាង និងសុខគា គឺមានការពេញនិយមដោយសារតែអ្នកនាងបញ្ជាក់ថាទើបតែចេញលក់ក្រោយគេមែនតែមានអ្នកស្ដាប់ច្រើន ហើយសរសើរចំពោះបទនេះ។ អ្នកនាងថាសប្បាយចិត្ត ដែលបទមួយនេះចេញមកមានការគាំទ្រខ្លាំងតែម្ដង ដែលធ្វើអោយអ្នកនាងសប្បាយចិត្តក្នុងការបន្តការងារផលិតចម្រៀងបន្ថែមទៀត៕
https://www.youtube.com/watch?v=qxY8cML_y9s&feature=youtu.be
មតិយោបល់