ព័ត៌មានសេដ្ឋកិច្ច

សួនច្បារប្រជាធិបតេយ្យថ្មី នឹងសម្រុកស្ថាបនាឲ្យហើយ ក្នុងខែឧសភាខាងមុខនេះ

រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសម្រុកស្ថាបនាសួនច្បារប្រជាធិបតេយ្យ ដែលមានទីតាំងនៅសួនច្បារសូគីម៉ិចឫស្សីកែវ តាមផ្លូវជាតិលេខ ៥ បានសម្រេចជាង ៩០ភាគរយ និងឲ្យបានហើយរួចរាល់ទាំងស្រុង ក្នុងខែឧសភាពខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។

ការងារដែលនៅសេសសល់គឺ ការកែលម្អសួនច្បារនេះ មានទីធ្លាការឺឡា សួនច្បារ ចំណតរថយន្ត បង្គន់អនាម័យ បង្គោលហ្វាបំភ្លឺ និងបង់អង្គុយ សម្រាប់ប្រជាពលរដ្ឋលំហែកំសាន្ត។

ការផ្លាស់ប្តូរសួនច្បារប្រជាធិបតេយ្យ មកទីតាំងថ្មីនេះ គឺដោយសារមានការសំណូមពរពី សំណាក់ប្រជាពលរដ្ឋ សមាគម និងធនាគារ ដែលរស់នៅជុំវិញទីលានប្រជាធិបតេយ្យចាស់។

គួរបញ្ជាក់ដែរថា ទីតាំងសួនច្បារប្រជាធិបតេយ្យចាស់ ជាតំបន់សម្រាប់ពាណិជ្ជករ អ្នកការទូត និងភ្ញៀវទេសចរ ដែលត្រូវបានប្តូរចេញ ដើម្បីចៀសវាងបង្កផលប៉ះពាល់នានា ហើយត្រូវយកធ្វើជាសួនច្បារវិញ សម្រាប់ប្រជាពលរដ្ឋលំហែកាយ និងធ្វើជាកន្លែងសម្រាប់ជនពិការប្រគុំតន្រ្តី៕

មតិយោបល់