លោក វង្ស ដារារតនា ម្ចាស់បទ«ស៊ូឃ្លាត» កាលពីល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានប្រកាសឲ្យមិត្តភក្តិខ្លួនក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា លោកបានធ្លាក់ខ្លួនឈឺជាមួយជំងឺទឹកចូលសួត ដោយពេទ្យប្រាប់ឲ្យតមធ្វើសកម្មភាពធ្ងន់ៗ ពីរឆ្នាំ។
ផ្អែកតាមរយៈវីដេអូឃ្លិបដែលអ្នកលេងហ្វេសប៊ុកសួរថា ហេតុអ្វីបងស្គមម្លេះ ? ម្ចាស់បទ «ស៊ូឃ្លាត» បានឆ្លើយតបថា «បងឈឺមិនទាន់ជាផង ទឹកចូលសួត ពេទ្យឲ្យតមហាត់ប្រាណ និងធ្វើអ្វីៗផ្សេងៗ រយៈពេល២ឆ្នាំ» ។
សូមបញ្ជាក់ផងដែរថាបទ «ស៊ូឃ្លាត» ជាបទស្នាដៃកូនខ្មែរ ដែលនិពន្ធលោក អ៊ឹម រតនៈ ហៅ Tin Mark និងច្រៀងដោយលោក វង្ស ដារារតនា ក្រោយបញ្ចប់ការប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១៕
ទស្សនាវីដេអូឃ្លិប៖
https://www.youtube.com/watch?v=xu_lHgksrnM&feature=youtu.be
មតិយោបល់