នៅក្នុងត្រីមាសទី ១ ដើមឆ្នាំ ២០១៧ កម្ពុជា បាននាំអង្ករចេញប្រមាណជិត ១.៦សែនតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងប្រមាណ ៣ភាគរយ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ចិន ជាទីផ្សារធំជាងគេនៅកម្ពុជា ទិញអង្ករជិត ៧ម៉ឺនតោន រីឯបារំាង ជាទីផ្សារធំទី ២ ទិញអង្ករជាង ២ម៉ឺនតោន។
យ៉ាងណាមិញ ការនាំអង្ករចេញ ក្នុងខែមីនា ធ្លាក់ចុះជាង ១៦ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ខណៈខែមករា កើន ១០ភាគរយ និងខែកុម្ភៈ កើន ១៧ភាគរយ។
កាលពីឆ្នាំ ២០១៦ កម្ពុជា នាំអង្ករចេញជាង ៥.៤សែនតោន ទៅកាន់ ៦៥ប្រទេសទូទាំងពិភពលោក។
តាមការសន្និដ្ឋាន បរិមាណអង្ករនាំចេញ មានការកើនឡើងនេះ ជាសញ្ញាល្អ ដើម្បីសម្រេចនូវគោលដៅរំពឹងទុករបស់រាជរដ្ឋាភិបាល ក្នុងការនំាចេញអង្ករឲ្យទទួលបានជោគជ័យ៕
មតិយោបល់