ព័ត៌មានកីឡា

Sevilla យកឈ្នះ Granada (២-០)

ក្រុម Sevilla បានយកឈ្នះការប្រកួតបើកឆាកសប្តាហ៍ទី៣លើក្រុម Granada កាលពីយប់មិញក្នុងលទ្ធផល(២-០) ក្នុងដីខ្លួនឯង។

Sevilla កំពុងតែប្រជែងតំណែង ក្រុមកំពូលតារាងទាំង៤នៅ Laliga ជាមួយក្រុម Real Madrid, Barcelona និង Atletico Madrid។ ថ្វីបើ Sevilla ហាក់មិនអាចប្រជែងដណ្តើមពានមែន តែពួកគេ ត្រូវការតំណែង Champion League នៅរដូវកាលក្រោយបន្តទៀត។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតយប់មិញនេះ Sevilla បានយកឈ្នះ Granada តាមរយ:ការស៊ុតបញ្ចូលទី២ គ្រាប់ម្នាក់ឯងរបស់កីឡាករ Ganso នៅនាទីទី ៤ និងនាទីទី ៤៦ ។

Sevilla កំពុងមាន៦៥ ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយ Atletico Madrid តែAtletico Madrid នៅសល់មួយប្រកួតក្នុងដៃ ដោយឈរនៅចំណាត់ថ្នាក់ទី៤ តាមពីក្រោយក្រុមកំពូលតារាង Real Madrid ១០ពិន្ទុ និងក្រុម Barcelona ចំនួន៧ពិន្ទុប៉ុណ្ណោះ៕

មតិយោបល់