ស្ពានជ្រៃធំ ដែលចំណាយប្រមាណ ៣៦លានដុល្លារអាមេរិក ជាស្ពានឆ្លងប្រទេស តភ្ជាប់កម្ពុជា វៀតណាម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃនេះ។
ស្ពានជ្រៃធំ មានប្រវែងជាង ៤០០ម៉ែត្រ នឹងទទឹង ១៣.៥ម៉ែត្រ ដែលចាប់ផ្តើមការដ្ឋានសាងសង់តាំងពីខែមករា ឆ្នាំ ២០១៤ ហើយស្ពាននេះតភ្ជាប់ពី ផ្លូវជាតិលេខ ២១ ខេត្តកណ្តាល ទៅនឹងផ្លូវជាតិលេខ ៩៥៦ ខេត្តអានយ៉ាង ប្រទេសវៀតណាម។
ការសាងសង់ស្ពានជ្រៃធំ គឺជាគម្រោងយុទ្ធសាស្រ្តមួយ ដែលតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងទំនាក់ទំនងសង្គមកិច្ច និងវប្បធម៌របស់ប្រជាពលរដ្ឋទាំង២ប្រទេសផងដែរ។
ការតភ្ជាប់ស្ពាននេះ ផ្តោតលើចំនុចសំខាន់ ៣ផងដែរគឺ មិត្តភាព កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ ដែលបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ផងដែរ។
គួរជម្រាបដែរថា ស្ពានជ្រៃធំនេះ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់នឹងខេត្តឡុងប៊ិញ ប្រទេសវៀតណាម៕
មតិយោបល់