ព័ត៌មានសេដ្ឋកិច្ច

ឡាវ កំណត់គោលដៅឲ្យប្រជាជន ៩៨ភាគរយ មានអគ្គិសនីប្រើប្រាស់ នៅឆ្នាំ ២០៣០

រដ្ឋាភិបាលឡាវ បានកំណត់គោលដៅ ផ្តល់អគ្គិសនីប្រើប្រាស់ទៅដល់ប្រជាពលរដ្ឋ ឲ្យបានយ៉ាងហោចណាស់ ៩៨ភាគរយ ត្រឹមដំណាច់ឆ្នាំ ២០៣០។ នេះបើយោងតាមសារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃនេះ។

នាពេលបច្ចុប្បន្ន ប្រជាជនឡាវ រីករាយនឹងជីវិតរស់នៅប្រចាំថ្ងៃច្រើនជាងមុន ពីព្រោះពួកគេមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ មានសាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាសធុនតូចនិងមធ្យម ជាពិសេសគឺប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដែលជួយអភិវឌ្ឍន៍ប្រទេសឲ្យរួចផុតពី ភាពក្រីក្រ។

កាលពីឆ្នាំ ១៩៩០ ប្រជាជនទូទាំងប្រទេស មានត្រឹមតែ ១៥ភាគរយប៉ុណ្ណោះដែលមានអគ្គិសនី តែមកទល់ពេលនេះ ប្រជាជន ៩០ភាគរយ មានអគ្គិសនីប្រើប្រាស់ ហើយប្រជាពលរដ្ឋនៅជនបទ ក៏មានអគ្គិសនីប្រើប្រាស់ ដែលសម្រួលដល់ជីវភាពពួកគេកាន់តែល្អប្រសើរ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ ១៩៩៥ ឡាវ មានសមត្ថភាពផលិតអគ្គិសនីបានត្រឹមតែ ២១០មេហ្គាវ៉ាត់ប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំនេះ ឡាវរំពឹងផលិតបាន ៧ពាន់មេហ្គាវ៉ាត់៕

nam_ngum_1_dam

មតិយោបល់