ព័ត៌មានសុខភាព

ងាយៗ តែមិនបាច់ភ័យបញ្ហាសុដន់ធ្លាក់រយីករយាកឡើយ

សុភាពនារីទាំងឡាយតែងតែប្រាថ្នាចង់បានសុដន់តឹងណែន ធំទ្រលក់ទ្រលន់គួរឲ្យ​ចង់នែបនិត តែបំណង​មួយនេះ​មិនចេះ​តែទទួលបាន​គ្រប់គ្នា​នោះទេ ព្រោះមានកត្តាជាច្រើន​ដែលធ្វើឲ្យសុដន់មាន​ការប្រែប្រួល។ ទោះជាយ៉ាងណាក្តី បើយោងតាម​គេហទំព័រ healthylifehouse បានបង្ហាញថា អ្នកអាចការពារមិនឲ្យសុដន់​យារធ្លាក់បាន ដោយប្រើប្រាស់​វិធីធម្មជាតិងាយៗ។ វិធីសាស្ត្រមួយ​នេះ មិនត្រឹមតែចំណាយ​តិចប៉ុណ្ណោះទេ ថែមទាំង​អាចជួយថែរក្សា​រូបរាងសុដន់​ឲ្យនៅស្អាត​ជារៀងរហូត។

ធាតុផ្សំៈ

  • ស៊ុត ១គ្រាប់
  • ទឹកដោះគោយ៉ាអួ ១ស្លាបព្រាបាយ
  • ប្រេងវីតាមីនE ១ស្លាបព្រាបាយ

របៀបអនុវត្តៈ

  • លាយធាតុផ្សំទាំងអស់ឲ្យក្លាយទៅជាល្បាយសាច់មួយ
  • បន្ទាប់មកលាបនៅលើសុដន់ទាំងសងខាង (តែជៀសវាងចុងសុដន់)
  • ទុកឲ្យល្បាយធ្វើសកម្មភាពរយៈពេលកន្លះម៉ោង ទើបលាងសម្អាតចេញជាមួយទឹកធម្មតា។

សូមព្យាយាមអនុវត្តរូបមន្តធម្មជាតិមួយនេះយ៉ាងហោចណាស់មួយសប្តាហ៍ឲ្យបាន៣ដង រៀងរាល់ពេលល្ងាច សុដន់​របស់អ្នក​នឹង​ជៀសផុតពី​ភាព​យារធ្លាក់​ជាក់ជាមិនខាន៕

មតិយោបល់