ព័ត៌មានសេដ្ឋកិច្ច

បញ្ចុះតម្លៃអគ្គិសនីទាបបំផុតត្រឹម ៤៨០៛/kWh ក្នុង១២តំបន់ នៅត្បូងឃ្មុំ ពោធិ៍សាត់ កោះកុង

នាពេលកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជា បានពិនិត្យ និងសម្រេចបន្ថយថ្លៃអគ្គិសនីនៅតំបន់ចំនួន ២៧២តំបន់ ក្នុងរាជធានីខេត្តចំនួន ២១ ហើយគ្រោងនឹងបន្ថយថ្លៃអគ្គិសនីនៅ ១២តំបន់ទៀតរួមមាន ខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។

ថ្លៃអគ្គិសនីដែលគ្រោងនឹងបន្ថយនេះ គឺសម្រាប់វិក្កយបត្រថ្លៃអគ្គិសនី ចេញចាប់ពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៨ មានអត្រា នឹងប្រភេទដូចខាងក្រោម៖

យ៉ាងណាមិញ អាជ្ញាធរអគ្គិសនីកម្ពុជា សូមដាក់ «ឯកសារបន្ថយថ្លៃអគ្គិសនី»នេះ ពិគ្រោះយោបល់ជាសាធារណៈជាមួយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២០ ខែមិថុនា ជាមុនសិន មុននឹងធ្វើការពិនិត្យ និងអនុម័តទៅតាមការកំណត់របស់ច្បាប់៕

មតិយោបល់