ក្នុងជំនួបការប្រកួតសប្ដាហ៍ទី១២ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ ដែលជាថ្ងៃបើកឆាកជើងទី២ ក្លិបបាល់ទាត់ណាហ្គាវើល នឹងទទួលស្វាគមន៏ ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ ប៉ូលីស នៅវេលាម៉ោង ៦ ល្ងាច ថ្ងៃពុធ ទី ២៤ ខែ មេសា ឆ្នាំ ២០១៧ នាពហុកីឡដ្ឋានជាតិ។
ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរនៅក្នុងលីគ អគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់ឈ្នះម្ដង ណាហ្គាវើល ធ្លាប់ឈ្នះ ៣ ដង និងស្មើ ១ ដង។
ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖
– រដូវកាល ២០១៥ ថ្ងៃទី ១៩ ខែ កក្កដា ជើងទី១៖ ណាហ្គាវើល ០-២ ប៉ូលីស
– រដូវកាល ២០១៥ ថ្ងៃទី ២០ ខែ កញ្ញា ជើងទី២៖ ប៉ូលីស ១-១ ណាហ្គាវើល
– រដូវកាល ២០១៦ ថ្ងៃទី ២២ ខែ ឧសភា ជើងទី១៖ ប៉ូលីស ១-២ ណាហ្គាវើល
– រដូវកាល ២០១៦ ថ្ងៃទី ២១ ខែ សីហា ជើងទី២៖ ណាហ្គាវើល ២-១ ប៉ូលីស
– រដូវកាល ២០១៧ ថ្ងៃទី ២៩ ខែ មេសា ជើងទី១៖ ប៉ូលីស ១-២ ណាហ្គាវើល
មតិយោបល់