ព័ត៌មានជាតិ

ទៀតហើយ! បុរសម្នាក់កំរោលចូល ចងកសម្លាប់ខ្លួន!

បាត់ដំបង: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងកាលពីចន្លោះម៉ោង៩យប់ ដល់ម៉ោង៥ទៀបភ្លឺថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុម១៨ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

សាកសពនេះ មានឈ្មោះ រេត ខុង ភេទប្រុស អាយុ២៣ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ហើយត្រូវបានសមត្ថកិច្ចបញ្ជាក់ពីមូលហេតុថា បណ្តាលមកពី កម្រោលចូល ទើបយកអាវទៅចងកសម្លាប់ខ្លួនជាប់នឹងដើមសំបួរស្លាប់បែបនេះតែម្តង៕

មតិយោបល់