យោងតាមគោលនយោបាយជាតិស្តីពីលំនៅដ្ឋាន ឆ្នាំ ២០១៤ បានបញ្ជាក់ឲ្យដឹងថា ដើម្បីឲ្យគ្រួសារ ដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមងាយរងគ្រោះ អាចទទួលបានលំនៅដ្ឋានសមរម្យ គឺមានជម្រើសចំនួន ៩ ក្នុងការដោះស្រាយ (ចំណុច ៥.៤)៖
ជម្រើសទី១៖ លំនៅដ្ឋានមានតម្លៃទាប
ជម្រើសទី២៖ កិច្ចសហការជាមួយវិស័យឯកជន
ជម្រើសទី៣៖ កិច្ចសហការជាមួយដៃគូអភិវឌ្ឍ និងសង្គមស៊ីវិល
ជម្រើសទី៤៖ លំនៅដ្ឋានសម្រាប់ជួល
ជម្រើសទី៥៖ រដ្ឋផ្តល់ដីដល់គ្រួសារក្រីក្រ ឬសហគមន៍ផ្ទាល់សម្រាប់សាងសង់លំនៅដ្ឋាន
ជម្រើសទី៦៖ ការប្តូរទីតាំងទៅកាន់កន្លែងថ្មី
ជម្រើសទី៧៖ ការអភិវឌ្ឍនៅនឹងកន្លែង
ជម្រើសទី៨៖ គោលនយោបាយព្រៃឈើសម្រាប់លំនៅដ្ឋានជាលក្ខណៈគ្រួសារ
ជម្រើសទី៩៖ ការធានាលំនៅដ្ឋានសម្រាប់កម្មករនិយោជិត
ទាក់ទងនឹងជម្រើសផ្នែកហិរញ្ញវត្ថុ ដើម្បីទទួលបានលំនៅដ្ឋាន (ចំណុច ៥.៥) ក៏មាន ៧ជម្រើសផងដែរ ដែលអាចក្លាយជា វិធីសាស្រ្តជួយដោះស្រាយដល់ បញ្ហាផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រជាជនមានប្រាក់ចំណូលទាប និងមធ្យម និងជនងាយរងគ្រោះ។
សម្រាប់ព័ត៌មានលម្អិត មានភ្ជាប់ជូននៅខាងក្រោម៖
មតិយោបល់