ព័ត៌មានសេដ្ឋកិច្ច

ត្រឹមខែសីហា អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករបាន ១៤១៤លានដុល្លារ

សម្រាប់រយៈពេល ៨ខែ ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណ ១៤១៤លានដុល្លារអាមេរិក ដែលស្មើនឹង ៨២ភាគរយនៃគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។

បើសិនប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០១៦ ការប្រមូលចំណូលពន្ធ-អាករនេះសម្រាប់រយៈពេល ៨ខែ ឆ្នាំ ២០១៧ កើនឡើងប្រមាណ ៣១ភាគរយ គឺប្រមាណ ៣៣៨លានដុល្លារអាមេរិក។

សម្រាប់ខែសីហា ឆ្នាំ ២០១៧ ចំណូលពន្ធ-អាករប្រមូលបាន មានចំនួនប្រមាណជា ១២៨លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា ត្រឹមខែសីហា ឆ្នាំនេះ​គឺមាន ការកើនឡើងនៃចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា៖ ពន្ធលើប្រាក់ចំណូលកើនឡើង ៣១ភាគរយ ពន្ធលើប្រាក់បៀវត្សកើនឡើង ៣ភាគរយ អាករលើតម្លៃបន្ថែម កើនឡើង ៤២ភាគរយ និងអាករពិសេស ១៣ភាគរយ៕

មតិយោបល់