ព័ត៌មានសេដ្ឋកិច្ច

ជើងហោះហើររវាងភ្នំពេញ-ឌូបៃ ចាប់ផ្តើមដំណើរការជារៀងរាល់ថ្ងៃ

ក្រុមហ៊ុនអាកាសចរណ៍ល្បីបំផុត Emirates បានសម្រេចបើកជើងហោះហើរជារៀងរាល់រវាង ភ្នំពេញ-ឌូបៃ នឹងចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ ចាប់ពីពេលនេះតទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Emirates កាលពីម្សិលមិញនេះ។

ភ្នំពេញ នឹងក្លាយជាគោលដៅថ្មីបំផុតរបស់ Emirates នឹងចាប់ផ្តើមប្រតិបត្តិការ ដោយប្រើប្រាស់យន្តហោះប្រភេទ Boeing 777-300ER ដោយមានថ្នាក់ ២ប្រភេទ គឺសម្រាប់អ្នកដំណើរថ្នាក់ពាណិជ្ជកម្ម និងសម្រាប់អ្នកសន្សំសំចៃ។

ជើងហោះហើរចេញពី ទីក្រុងឌូបៃ នឹងចុះចតនៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា មុននឹងមកដល់ទីក្រុងភ្នំពេញ ដែលអនុញ្ញាតឲ្យមានជើងហោះហើរពី ឌូបៃ មក យ៉ាំងហ្គោន ដោយផ្ទាល់ មិនចាំចុះចតនៅ ហាណូយ។

ជើងហោះហើរថ្មីនេះ នឹងបង្កើតឲ្យមានជើងហោះហើរត្រង់រវាង ភ្នំពេញ-យ៉ាំងហ្គោន ផងដែរ ហើយការនាំចេញទំនិញ សំលៀកបំពាក់ពីភ្នំពេញ ទៅកាន់ឌូបៃ ក៏ត្រូវបានរំពឹងថា កើនឡើងច្រើនផងដែរ។

គួរជម្រាបដែរថា កត្តាដែលគួរឲ្យចាប់អារម្មណ៍ពី កម្ពុជា គឺប្រាសាទអង្គរវត្ត គោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុត ព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ថានីយអ្នកដំណើរព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងការព្យាករណ៍ទទួលកំណើនភ្ញៀវទេសចររហូតដល់ ៨លាននាក់ ត្រឹមឆ្នាំ ២០២០៕

មតិយោបល់