ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់សង្ស័យបែកថ្នាំ លោតពីលើផ្ទះជាន់ទី១ បណ្តាលឲ្យសន្លប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៤៥នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីចំការដូង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ម៉ៅ សាវឿននាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យបានឲ្យដឹងថា បុរសខាងលើមិនដឹងនៅឯណាឡើយ បានឡើងទៅដំបូលផ្ទះរបស់ប្រជាពលរដ្ឋ រួចលោតចុះមកក្រោយបណ្តាលរងរបួសធ្ងន់ធ្ងរ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចនគបាលប៉ុស្តិ៍ស្ទឹងមានជ័យ បញ្ជូនទៅកាន់មន្ទីរពេទ្យសួគាដើម្បីសង្គ្រោះបន្ទាន់ផងដែរ៕
មតិយោបល់