រាជរដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយរថយន្តគ្លីនិកចល័តចំនួន ៤០គ្រឿង ដល់កម្ពុជា ដើម្បីជួយលើកកម្ពស់សុខភាពប្រជាពលរដ្ឋក្រីក្រ ទូទាំងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយកាលពីពេលថ្មីៗនេះ។
រថយន្តគ្លីនិកចល័តចំនួន ២០គ្រឿង នឹងត្រូវផ្តល់ជូន សម្រាប់ដំណាក់កាលដំបូង ក្នុងឆ្នាំ ២០១៧នេះ ដើម្បីប្រើប្រាស់សាកល្បង អាចសិក្សាពីចំនុចខ្វះខាត និងធ្វើឲ្យប្រសើរឡើងក្នុងការជួយព្យាបាលជម្ងឺ។
លោកស្រី យក់ សម្បត្តិ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល បានលើកឡើងថា ជំនួយនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រ នៅសហគមន៍នានា ដែលមិនអាចធ្វើដំណើរទៅកាន់មន្ទីរពេទ្យបាន ជាពិសេសអ្នកឈឺពោះសម្រាលកូន ដែលរស់នៅតំបន់ដាច់ស្រយាល ហើយការព្យាបាលនេះ គឺមិនគិតថ្លៃនោះទេ។
គួរជម្រាបដែរថា រថយន្តគ្លីនិកចល័ត ៤០គ្រឿងនេះ ជាជំនួយឥតសំណងពីរាជរដ្ឋាភិបាលចិន ហើយក្រសួងសុខាភិបាលរំពឹងថា ចិន នឹងបន្តផ្តល់ជំនួយមកកម្ពុជាបន្ថែមទៀត លើគម្រោងផ្សេងៗ ដែលជួយលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕
មតិយោបល់