ព័ត៌មានសេដ្ឋកិច្ច

ជប៉ុន គ្រោងបង្កើតរោងចក្រកែច្នៃឈើគៀបចេញពីកម្ទេចឈើ នៅខេត្តព្រះសីហនុ

វិនិយោគិនជប៉ុន គ្រោងនឹងបង្កើតរោងចក្រកែច្នៃឈើគៀប ជាលើកដំបូងបង្អស់នៅកម្ពុជា សម្រាប់នាំចេញទៅប្រទេសជប៉ុនវិញ។ នេះបើយោងតាមការឲ្យដឹងពី ក្រសួងពាណិជ្ជកម្ម។

ឈើគៀបនេះ នឹងផលិតឡើងចេញពីកម្ទេចឈើ សំបកដូងប្រេង និងរុក្ខជាតិដទៃទៀត នឹងប្រើប្រាស់សម្រាប់ដុតនៅក្នុងរោងចក្រអគ្គិសនី Biomass ហើយវិនិយោគិនជប៉ុន កំពុងតែសិក្សាទីតាំងនៅខេត្តព្រះសីហនុ រៀបចំសាងសង់នាពេលឆាប់ៗខាងមុខនេះ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានយល់ស្របចំពោះគម្រោងនេះ ហើយចាត់ទុកថា ជាគំនិតដ៏ល្អមួយ ដោយកម្ពុជាមានកម្ទេចឈើ និងកម្ទេចរុក្ខជាតិច្រើន ដែលមិនបានយកមកប្រើប្រាស់ឲ្យមានប្រយោជន៍។

គួរជម្រាបដែរថា លោក ក៏បានស្នើឲ្យក្រុមហ៊ុនសិក្សាពីការដំាចម្ការដើមឈើ ដើម្បីគាំទ្រដល់ផលិតកម្មរបស់រោងចក្រប្រកបដោយចេរភាព៕

មតិយោបល់