ព័ត៌មានសេដ្ឋកិច្ច

ឆមាសទី១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករបាន ១១៩២លានដុល្លារ

សម្រាប់រយៈពេល ៦ខែ ឆ្នាំ ២០១៧នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករសរុបបានចំនួនប្រមាណ ១១៩២លានដុល្លារអាមេរិក ដែលស្មើនឹង ៦៩ភាគរយនៃគោលដៅ ដែលកំណត់ដោយច្បាប់ហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយកាលពីម្សិលមិញនេះ។

បើសិនប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០១៦ ការប្រមូលចំណូលពន្ធ-អាករនេះសម្រាប់ឆ្នាំ ២០១៧ កើនឡើងប្រមាណ ៣២ភាគរយ គឺប្រមាណ ២៦៥លានដុល្លារអាមេរិក។

សម្រាប់ខែមិថុនា ឆ្នាំ ២០១៧ ចំណូលពន្ធ-អាករប្រមូលបាន មានចំនួនប្រមាណជា ១២៧លានដុល្លារអាមេរិក។

គួរបញ្ជាក់ដែរថា ក្នុងឆមាសទី១ ឆ្នាំនេះ​គឺមាន ការកើនឡើងនៃចំណូលពន្ធ-អាករតាមប្រភេទពន្ធ និងសកម្មភាពអាជីវកម្មសំខាន់ៗមួយចំនួនដូចជា៖ ពន្ធលើប្រាក់ចំណូលកើនឡើង ៣២ភាគរយ ពន្ធលើប្រាក់បៀវត្សកើនឡើង ៥ភាគរយ អាករលើតម្លៃបន្ថែម កើនឡើង ៤៥ភាគរយ និងអាករពិសេស ១០ភាគរយ៕

មតិយោបល់