ព័ត៌មានជាតិ

ចប់បាត់តើវាសនាក្មេងនេះទៅជាយ៉ាងណា! ក្មេងប្រុសម្នាក់ជិះកង់លក់គ្រឿងញៀន ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

ភ្នំពេញៈ ក្មេងប្រុសម្នាក់ ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យធ្វើការចាប់ខ្លួន ខណៈដែលរូបគេកំពុងជិះកង់ធ្វើសកម្មភាពលក់ថ្នាំ ដកហូតថ្នាំញៀន
ប្រភេទម៉ាទឹកកកចំនួន៦កញ្ចប់តូច។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ចំណុចផ្លូវលំ ភូមិថ្មគោល១ សង្កាត់
ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិថ្មគោល១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានជិះម៉ូតូល្បាត ក្នុងភូមិស្រាស្ត លុះដល់ម៉ោងកើតហេតុ ក៏ប្រទះឃើញជនសង្ស័យក៏ជិះម៉ូតូទៅឃាត់ដើម្បីពិនិត្យ ស្រាប់តែជនសង្ស័យបានផ្តួលកង់ចោលរត់ តែត្រូវសមត្ថកិច្ចយើងដេញឃាត់បានតែម្តង ដោយដកហូតបានថ្នាំញៀនចំនួន៦កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមក សាកសួរនិងឃុំខ្លួនបណ្តោះអាសន្ននៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់