ព័ត៌មានសេដ្ឋកិច្ច

GMAC អះអាងថា កម្ពុជា មិនបាត់ការផ្តល់អនុគ្រោះពន្ធលើការនាំចេញទៅកាន់ប្រទេសអភិវឌ្ឍ

សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានអះអាងថា កម្ពុជា នឹងមិនបាត់បង់ការផ្តល់អនុគ្រោះពន្ធ លើការនាំចេញទៅកាន់ប្រទេសអភិវឌ្ឍន៍ឡើយ បើទោះបីជា ធនាគារពិភពលោក ធ្វើចំណាត់ថ្នាក់របស់កម្ពុជា ឡើងពី ប្រទេសអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ នេះបើយោងតាមគេហទំព័ររបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក កែន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរកម្ពុជា បានឲ្យដឹងថា ការផ្លាស់ប្តូរនេះ គឺគ្រាន់តែប៉ះពាល់ដល់ កម្រិតនៃការផ្តល់ជំនួយអភិវឌ្ឍន៍ ដែលធនាគារពិភពលោក ផ្តល់ជូនប្រទេសនានា នឹងមិនប៉ះពាល់ដល់ការអនុគ្រោះពន្ធនាំចេញផ្សេងៗឡើយ។

លោកបន្តថា ការចាត់ចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិ គឺត្រូវបានធ្វើឡើង រៀងរាល់ ៣ឆ្នាំម្តង ហើយការចាត់ចំណាត់ថ្នាក់នៅពេលបន្ទាប់ គឺធ្វើក្នុងឆ្នាំ ២០១៨ខាងមុខនេះ។

ដូចនេះ ការចាត់ចំណាត់ថ្នាក់របស់ធនាគារពិភពលោក នឹងប៉ះពាល់ដល់ការអនុគ្រោះពន្ធលើការនាំចេញ ឬពន្ធអនុគ្រោះ GSP ផ្សេងៗ ព្រោះវាផ្អែកលើចំណាត់ថ្នាក់របស់អង្គការសហប្រជាជាតិ។

គួរជម្រាបដែរថា បច្ចុប្បន្ន សមាគមរោងចក្រកាត់ដេរកម្ពុជា មានសមាជិកចំនួន ៥១២ ដោយក្នុងចំណោម ៥៩ ក្នុងវិស័យស្បែកជើង ហើយវិស័យនេះ ស្រូបយកការងារជាង ៧០ម៉ឺននាក់៕

មតិយោបល់