ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំគោលនយោបាយលើ ការបង្កើតធុរកិច្ចឌីជីថល ដើម្បីគាំទ្រ និងលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងលើ ការវិនិយោគដោយស្មោះត្រង់ និងស្របច្បាប់។
ឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា គោលនយោបាយនេះ គ្រោងបញ្ចប់មុនខែកក្កដា ឆ្នាំ ២០១៨នេះ នឹងជួយលើកកម្ពស់ដល់អាជីវកម្មថ្មីៗ ដែលត្រូវបានបង្កើតឡើងភាគច្រើនដោយយុវជន ដែលគាត់មានសមត្ថភាពប្រើប្រាស់បច្ចេកទេសថ្មីៗ ដើម្បីប្រែក្លាយអាជីវកម្មតាមបែបប្រពៃណីទៅជាអាជីវកម្មតាមបែបឌីជីថល។
ឯកឧត្តម បន្ថែមថា តាមរយៈគោលនយោបាយនេះ នឹងផ្ដល់ផលប្រយោជន៍ជាច្រើន ដល់អាជីវកម្មថ្មីៗ ដូចជាមីក្រូហិរញ្ញវត្ថុ និងSMEs ហើយក៏ជួយទាក់ទាញអ្នកវិនិយោគពីខាងក្រៅ ឱ្យមកជួយវិនិយោគបន្ថែមលើអាជីវកម្ម Startup និង SMEs ផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលាខាងលើ បានបើកឱកាសឱ្យមានការចូលរួមពីភាគីក្រុមហ៊ុនឯកជន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងផលលំបាកនានា ដែលជាឧបសគ្គក្នុងការអភិវឌ្ឍឌីជីថល៕
មតិយោបល់