ព័ត៌មានសេដ្ឋកិច្ច

Jack MA៖ ពាក្យ «មិនអាច ៤» អាជីវកម្មជោគជ័យដល់កំពូល នៅតែអាចធ្លាក់ដល់សូន្យ

មហាសេដ្ឋី Jack MA ធ្លាប់បាននិយាយថា មានអាជីវកម្មជាច្រើនទទួលបានជោគជ័យដល់កម្រិតកំពូល ប៉ុន្តែនៅតែអាចធ្លាក់ចុះមកវិញ ដោយសារតែពាក្យ «មិនអាច ៤»។ អាជីវកម្មឈានដល់កម្រិតជោគជ័យ ជារឿងមួយ ហើយធ្វើយ៉ាងណាឲ្យអាជីវកម្មនោះឈរជើងលើ ចំនុចកំពូលនោះ ជារឿងមួយទៀតដែលគ្រប់ម្ចាស់អាជីវកម្មត្រូវដឹង។ ពាក្យ «មិនអាច ៤» ដែលមហាសេដ្ឋី Jack MA បានពន្យល់ថា អាចទាញអាជីវកម្មរបស់លោកអ្នកឲ្យបរាជ័យវិញបាន មានដូចជា៖

១. មិនអាច ឃើញ៖ នៅពេលដែលអាជីវកម្មរបស់លោកអ្នក រីកធំ និងជោគជ័យ លោកអ្នកប្រាកដជាមិនងាយ មើលឃើញ គ្រាប់ពូជតូចល្អិត ដែលអាចជួយឲ្យអាជីវកម្មរបស់លោកអ្នកកាន់តែរីកចម្រើននោះទេ។ ឧទាហរណ៍ អ្នកផលិតភាពយន្ត អាចមើលមិនឃើញ អ្នកនិពន្ធតូចតាច ដែលគំនិតដ៏អស្ចារ្យនោះទេ ហើយពួកគេអាចនឹងក្លាយជាដៃគូប្រកួតប្រជែងរបស់លោកអ្នក ក្នុងរយ:ពេល ៥ឆ្នាំខាងមុខក៏ថាបាន។ ដូច្នេះលោកអ្នកត្រូវសង្កេតលើទីផ្សារឲ្យបានល្អិតល្អន់ ដើម្បីរើសយកគ្រាប់ពូជ ដែលអាចក្លាយជា ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ក្រុមហ៊ុនលោកអ្នក។

២. មិនអាច គោរព៖ លោកអ្នកអាចមើលងាយ អាជីវកម្មចាប់ផ្តើមថ្មីក្នុងទីផ្សារប្រកួតប្រជែងរបស់លោកអ្នក ហើយគិតថា ពួកគេគ្មានអ្វីអស្ចារ្យ ព្រោះគ្មានបទពិសោធន៍ គ្មានអ្វីខ្លាំងក្លាគួរឲ្យភ័យខ្លាច ប៉ុន្តែនេះជាអាកប្បកិរិយាដ៏គ្រោះថ្នាក់បំផុត បើសិនជាលោកអ្នកមើលស្រាលលើដៃគូប្រកួតប្រជែង។ មានអាជីវកម្មតូចៗជាច្រើន ដែលបរាជ័យច្រើនដង នៅតែអាចទទួលបានជោគជ័យ ហើយពួកគេសុទ្ធតែជះឥទ្ធិពលមកលើអាជីវកម្មលោកអ្នក។

៣. មិនអាច យល់៖ នេះកើតឡើងដោយសារតែ «មិនអាច គោរព» ព្រោះនៅពេលដែលលោកអ្នកមិនគោរពដៃគូប្រកួតប្រជែងដែលមានសក្តានុពល នោះលោកអ្នកមិនអាចយល់ថា ពួកគេកំពុងធ្វើអ្វី ហើយមានសក្តានុពលប៉ុណ្ណានោះទេ។ ដល់ពេលមួយដែលពួកគេទទួលបានជោគជ័យ វាក៏ជាពេលដ៏លំបាកមួយ ដែលលោកអ្នកត្រូវឆ្លើយតបទៅនឹង ដៃគូប្រកួត ដែលលោកអ្នកមិនធ្លាប់បានយល់ពីកម្លាំងរបស់ពួកគេ។

៤. មិនអាច តតាំង៖ ដោយសារតែពាក្យ មិនអាចទាំង ៣ ខាងលើ លទ្ធផលចុងក្រោយគឺ មិនអាច តតាំងជាមួយដៃគូប្រកួតប្រជែងបាន ដោយសារលោកអ្នកមិនបានឃើញ មិនគោរព និងមិនយល់ពីដៃគូប្រកួតប្រជែង ទើបធ្វើឲ្យពួកគេកាន់តែមានសក្តានុពល នឹងផ្តួលលោកអ្នកបាន។

នេះជាមេរៀនមួយ ដែល Jack MA ចង់ចែករំលែកដល់អាជីវកម្មជោគជ័យថា «កុំក្រអឺតក្រទមពេក» ព្រោះសេ្តចនៅលើកំពូលភ្នំ នៅតែត្រូវការមើល គោរព និងយល់ពីមនុស្សដែលរស់នៅទីរាប ដើម្បីយល់ពីស្ថានការណ៍ទាំងអស់ និងអាចឆ្លើយតបបានភ្លាមៗ ប្រកបដោយប្រសិទ្ធិភាព៕

aaeaaqaaaaaaaalaaaaajgy1ywvlmdyxlwuzytutndyxns04oty3ltqxogq1ymu2ndlkza

មតិយោបល់