កាលពីពេលថ្មីៗនេះ រាជារដ្ឋាភិបាលកម្ពុជា និងថៃ បានចុះកិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកឹបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រួចរាល់ជាស្ថាពរហើយ។
កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី ៤ ដែលកម្ពុជា បានចុះហត្ថលេខាជាមួយប្រទេសដៃគូ បន្ទាប់ពី សិង្ហបុរី ចិន និងប្រ៊ុយណេ។
កិច្ចព្រមព្រៀងនេះ នឹងផ្តល់ប្រយោជន៍ដល់ប្រទេសជាហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិយកពន្ធ បង្កើនមូលដ្ឋានគិតពន្ធ ការពារប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ នឹងការពារចំណូលពន្ធក្នុងស្រុក តាមរយៈការប្រយុទ្ធប្រឆាំងការគេចវេះពន្ធ។
គួរជម្រាបថា កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅពេលដែល ប្រទេសទាំងពីរ ផ្តល់សច្ចាប័នរួចរាល់ តាមនីតិវិធីក្នុងស្រុករៀងៗខ្លួន៕
មតិយោបល់