កំពង់ឆ្នាំងៈ លោកអធិការរងស្រុករលាប្អៀ ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post Newsថាមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿង បានបុកជាមួយនឹងគោយន្តកន្ត្រៃ បណ្តាលឲ្យមនុស្ស១១នាក់របួសនិង ស្លាប់២នាក់ យ៉ាងរន្ធត់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៧៤-៧៥ ផ្លូវជាតិលេខ៥ ភូមិអូរតានីស ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
អ្នករបួសទាំងអស់ ត្រូវបានសមត្ថកិច្ចអន្តរាគមន៍បញ្ជូនទៅកាន់មន្ទីរពេទ្យអស់ហើយ។ ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្ត៕
មតិយោបល់