ព័ត៌មានសេដ្ឋកិច្ច

រមណីយដ្ឋាន ឋានសួគ៌បូកគោ នឹងទទួលបានឈ្មោះដើមជា តំបន់ប្រវត្តិសាស្រ្តវិញ

រមណីយដ្ឋាន ឋានសួគ៌ បូកគោ ត្រូវបានប្តូរឈ្មោះទៅជា រមណីយដ្ឋាន សុខា ឋានសួគ៌ ក្រោមការសម្រេចពីថ្នាក់ដឹកនាំនៃរមណីយដ្ឋាន តាំងពីដើមខែ កញ្ញា មកម្ល៉េះ។

យ៉ាងណាមិញ ការផ្លាស់ប្តូរនេះ មិនត្រូវបានដឹង និងអនុញ្ញាត ដោយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ឡើយ។

ប្រមាណជា ១ម៉ោងមុននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានប្រកាសឲ្យដឹងថា រមណីយដ្ឋានភ្នំបូកគោ នឹងត្រូវផ្លាស់ប្តូរមកជាឈ្មោះដើមវិញ ពោលគឺ រមណីយដ្ឋាន ឋានសួគ៌បូកគោ ដែលជាតំបន់ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា។

គួរបញ្ជាក់ថា សម្តេចតេជោ បានបញ្ជា ឲ្យអភិបាលខេត្តកំពត ដកហូតនូវ ផ្លាកសញ្ញាអត់ច្បាប់ចេញ ឲ្យបានមុនម៉ោង ១១ថ្ងៃនេះ៕

មតិយោបល់