ព័ត៌មានជាតិ

បុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុន GNCម្នាក់ ចាញ់ល្បែងសោះទៅប្រឌិតរឿងភ្ជង់ប្លន់យកទ្រព្យសម្បត្តិរបស់ខ្លួន ផ្អើលសមត្ថកិច្ចមានអីចុងក្រោយ…

កំពង់ចាមៈ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ មានឈ្មោះ ស្រី រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរផ្នែកទីផ្សារនៅភ្នំពេញ (ក្រុមហ៊ុន GNC) មានទីលំនៅភូមិចំបក់ ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដែលមានឪពុកឈ្មោះ ទា យី អាយុ៦០ឆ្មាំ មុខរបរ កសិករ
និងម្តាយឈ្មោះ ហោ ណាក់ អាយុ៥៦ឆ្នាំ មុខរបរកសិករ បានមកប្តឹងសមត្ថកិច្ចថា មានករណី ភ្ជង់ប្លន់យកទ្រព្យសម្បត្តិរបស់ខ្លួន នៅចំណុចស្ពានកោះប៉ែន ស្ថិតនៅភូមិកោះកំពង់ត្រំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្រោយពីទទួលបណ្តឹងភ្លាម លោកឧត្តមសេនីយ៍ ត្រី ហេង វុទ្ធី ស្នងការរង បានដឹកនាំសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតទាំងយប់ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ សមត្ថកិច្ចយើងស៊ើបអង្កេតថា គ្មានករណីនេះកើតឡើង នៅក្នុងមូលដ្ឋានទេនិងបានសាកសួរទៅដើមបណ្តឹង ហើយដើមបណ្តឹងបានសារភាពថា ជារឿងប្រឌិត ដោយ មូលហេតុ គាត់បានទៅលេងល្បែងភ្នាល់ ចាញ់ប្រាក់អស់ខ្លាចឪពុកម្តាយស្តីបន្ទោសក៏ប្រឌិតរឿងនេះឡើងទៅវិញ៕

មតិយោបល់