កាលពីម្សិលមិញនេះ ផ្សារទំនើបអ៊ីអនម៉ល បានផ្អាកដំណើរការជាបណ្តោះអាសន្ន អស់ពេល ១ថ្ងៃពេញ។ នេះបើយោងតាមការចេញផ្សាយរបស់ គេហទំព័រផ្លូវការរបស់ AEON MALL Phnom Penh។
យ៉ាងណាមិញ នៅថ្ងៃនេះ ផ្សារទំនើបអ៊ីអន នឹងចាប់ផ្តើមដំណើរការជាធម្មតាវិញ ក្រោយការផ្អាកជាបណ្តោះអាសន្ន ដោយសារបញ្ហាប្រព័ន្ធបច្ចេកទេស។
គួររម្លឹកថា ផ្សារទំនើបអ៊ីអនម៉លទី ១ ចាប់ផ្តើមបើកដំណើរការក្នុងឆ្នាំ ២០១៤ ខណៈផ្សារទំនើបអ៊ីអនទី ២ កំពុងសាងសង់ ហើយគ្រោងនឹងបើកដំណើរការនៅឆ្នាំ ២០១៨ខាងមុខនេះ៕
មតិយោបល់