Post News Media ព័ត៌មានសេដ្ឋកិច្ច Emirates ផ្តល...

Emirates ផ្តល់តម្លៃពិសេសសម្រាប់ការហោះហើរពី ទីក្រុងភ្នំពេញទៅកាន់ទិសដៅផ្សេងៗ

ក្រុមហ៊ុនអ៊ែមមឺរឹត នឹងផ្តល់ជូនតម្លៃពិសេស សម្រាប់ថ្នាក់អាជីវកម្ម និងថ្នាក់សន្សំសំចៃដល់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា ទៅកាន់ ឌូបៃ និងទិសដៅផ្សេងៗទៀត សម្រាប់អ្នកធ្វើដំណើរ ដែលកក់សំបុត្រទៅមកចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅលើគេហទំព័រផ្លូវការ Emirates។

តម្លៃពិសេសនេះមានសុពលភាព សម្រាប់ធ្វើដំណើរចាប់ពីពេលនេះ រហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៨ សម្រាប់ការហោះហើរពីទីក្រុងភ្នំពេញ ទៅកាន់ទិសដៅជាច្រើនក្នុងបណ្តាញដៃគូ ជាសកលរបស់ក្រុមហ៊ុន អ៊ែមមឺរឹត ក្នុងនោះរួមមានទីក្រុងយ៉ាំងហ្គូន ទីក្រុងឌូបៃ ទីក្រុងប៉ារីស ទីក្រុងហ្វ្រែងហ្វើត ទីក្រុងលីយ៉ង ទីក្រុងអាមស្ទើដាម ទីក្រុងបុស្តុន និងទីក្រុងសេនភីធើស្បឺក។

តារាងតម្លៃសំបុត្រទៅមក៖

ទិសដៅពីទីក្រុងភ្នំពេញតម្លៃយន្តហោះទៅមកថ្នាក់សន្សំសំចៃ

គិតជាដុល្លារ (USD)

តម្លៃយន្តហោះទៅមកថ្នាក់អាជីវកម្ម

គិតជាដុល្លារ (USD)

ទីក្រុងយ៉ាំងហ្គូន (RGN)235750
ទីក្រុងឌូបៃ (DXB)5211640
ទីក្រុងប៉ារីស (CDG)6432304
ទីក្រុង​ឡុង​ដ៍ (LHR)7272414
ទីក្រុងហ្វ្រែងហ្វើត (FRA)7512247
ទីក្រុងអាមស្ទើដាម (AMS)8072536
ទីក្រុងនីស (NCE)9082511
ទីក្រុងបុស្តុន (BOS)9513687
ទីក្រុងសេនភីធើស្បឺក (LED)9973892
ទីក្រុងលីយ៉ង (LYS)9993125

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ការិយាល័យ អ៊ែមមឺរឹត ប្រចាំប្រទេសកម្ពុជា តាមរយ:លេខទូរស័ព្ទ  023 998 168 ឬ អ៊ីម៉ែល: ekcambodia@emirates.com ឬធ្វើការកក់សំបុត្រ តាមគេហទំព័រ www.emirates.com/kh

គួរជម្រាបដែរថា អ្នកទេសចរជាច្រើនស្គាល់ហើយពី ទីក្រុងឌូបៃ ដែលមានសណ្ឋាគារ​ Burj Al Arab អាគារខ្ពស់បំផុតរបស់ពិភពលោក Burj Khalifa និងផ្សារទំនើបឌូបៃ មាន សកម្មភាពកម្សាន្តលើឆ្នេរខ្សាច់ ឆ្នេរសមុទ្រដ៏ស្រស់បំព្រង ទស្សនីយ៍ភាពបែបសិល្ប: និងវប្បធម៌ និងភោជនីយដ្ឋានល្បីៗលើពិភពលោក៕