សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាកាដូថ្មី នូវ សួនឧទ្យានសែនមនោរម្យ ដែលជាគម្រោងធំជាងគេបង្អស់នៅកម្ពុជា គ្រោងនឹងសាងសង់នៅលើដីអតីតព្រលានយន្តហោះ ស្ថិតនៅក្រុងសែនមនោរម្យ។ នេះបើយោងតាមការចេញផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី ប្រមាណជិត ១ម៉ោងមុននេះ។
គម្រោងសួនថ្មីនេះ នឹងលេចរូបរាងលើផ្ទៃដី ២០ហិកតា មានបណ្តោយជាង ២គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី មានសេចក្តីរំភើបចំពោះគម្រោងនេះ ដែលនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកំសាន្តលើទឹកដីដ៏ស្រស់បំព្រង និងមានអាកាសធាតុបរិសុទ្ធ កាន់តែកើនឡើងច្រើន។
គួរជម្រាបដែរថា គម្រោងនេះ អាចនឹងចាប់ផ្តើមបើកការដ្ឋានជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ៕
មតិយោបល់