ព័ត៌មានសេដ្ឋកិច្ច

អង្ករកម្ពុជា ជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ទម្លាក់សំណាកអង្ករជាង ២០ប្រភេទ

អង្ករកម្ពុជា បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៧ ខណៈអង្ករថៃ ជាប់លេខ ១ ក្នុងឆ្នាំនេះ។ នេះបើយោងការឲ្យដឹងពី សហព័ន្ធស្រូវអង្ករកម្ពុជា។

អង្ករកម្ពុជា ធ្លាប់បានទទួលជ័យលាភីអង្ករល្អបំផុតលើពិភពលោក ៣ឆ្នាំជាប់ៗគ្នា ២០១២ ២០១៣ និង ២០១៤ ហើយសម្រាប់ឆ្នាំនេះ ក្នុងការប្រកួតជ្រើសរើសអង្ករល្អបំផុតលើពិភពលោក អង្ករកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ២ ខណៈអង្ករថៃ ជាជ័យលាភីលេខ ១ និងលេខ ៣ បានទៅប្រទេសវៀតណាម។

អង្ករកម្ពុជា ស្ថិតក្នុងចំណោមការជ្រើសរើសចម្រាញ់យ៉ាងលំបាក និងទម្លាក់សំណាកអង្ករចំនួន ២១ផ្សេងទៀត មកពីប្រទេសសរុបចំនួន ៧ ដែលបានប្រកួតប្រជែងរួមមាន ប្រទេសកម្ពុជា វៀតណាម ស្រីលង្កា ប៉ាគីស្ថាន អាមេរិក ថៃ និងមីយ៉ាន់ម៉ា។

ដោយសារសណ្ឋានដី ភូមិសាស្រ្តនៃប្រទេសកម្ពុជា និងថៃ មានលក្ខណៈប្រហាក់ប្រហែលគ្នា ដូចនេះគុណភាពអង្ករ មិនសូវខុសគ្នានោះទេ។

យ៉ាងណាមិញ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទស្រូវអង្ករអន្តរជាតិនេះ នៅឆ្នាំ ២០១៧ ខាងមុខនេះ៕

មតិយោបល់