ព័ត៌មានអន្តរជាតិ

Update៖ ព្យុះទីហ្វុង Damrey វាយប្រហារនៅវៀតណាម មនុស្សកើនដល់ ១០៦ នាក់ និងបាត់ខ្លួន ២៥ នាក់

វៀតណាម: មជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការគ្រោះមហន្តរាយក្នុងប្រទេស បាននិយាយនៅថ្ងៃសុក្រនេះថា ព្យុះទីហ្វុង Damrey បានបណ្តាលឲ្យមនុស្ស ១០៦ នាក់បានស្លាប់ និងបាត់ខ្លួន ២៥ នាក់ ខណ:ដែល ១៩៧ នាក់ទៀត បានរងរបួស នៅតំបន់ខ្ពង់រាបកណ្តាល និងភាគកណ្តាលនៃប្រទេសវៀតណាម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ព្យុះទីហ្វុងនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន ២,០០០ ខ្នង និងជិត ១២០,០០០ ខ្នងទៀតរងការខូចខាត ហើយបានពន្លិចនាវាដឹកទំនិញ កប៉ាល់នេសាទត្រី និងទូកនេសាទចំនួន ១,២៣១ គ្រឿង ព្រមទាំងបានសម្លាប់សត្វស្លាប និងគោក្របីអស់ចំនួន ៤,៣០០ ក្បាល។

មកទល់ពេលនេះ កងកម្លាំងវៀតណាម នៅតែបន្តស្វែងរកសមាជិក ដែលបាត់ខ្លួន បន្ទាប់ពីនាវាចំនួន ៨គ្រឿង បានលិចនៅទីក្រុង Quy Nhon ក្នុងខេត្ត Binh Dinh ខណ:ដែលពួកគេក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការទប់ស្កាត់នឹងបញ្ហាកំពប់ប្រេងផងដែរ៕

មតិយោបល់