ព័ត៌មានសេដ្ឋកិច្ច

កសិករថៃរាប់លាននាក់កំពុងជួបបញ្ហាការធ្លាក់ថ្លៃអង្ករយ៉ាងគម្ហុក

ថៃៈ កសិករថៃរាប់លាននាក់អំពាវនាវដល់រដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ ដើម្បីដោះស្រាយបញ្ហាការធ្លាក់ចុះតម្លៃអង្ករ នៅត្រឹម៥.០០០បាត ក្នុងមួយតោន ដែលជាកម្រិតទាបបំផុតក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

រដ្ឋលេខាធិការអចិន្ដ្រៃយ៍ពាណិជ្ជកម្មលោក Wiboonlasana Ruamraksa បានទៅទស្សនៈកិច្ចនៅអង្គការ Wangkrod Tai Tambon (TAO) ក្នុងស្រុក Muang ដើម្បីជួបអាជ្ញាធរមូលដ្ឋានកសិករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវដើម្បី
ពិភាក្សាអំពីមធ្យោបាយដើម្បីដោះស្រាយជាមួយនឹងការធ្លាក់ចុះនៃតម្លៃស្រូវនេះ។

កសិករស្រីម្នាក់បាននិយាយថា នាងចង់ឲ្យនាយករដ្ឋមន្រ្តីជួយដោះស្រាយបញ្ហានេះ ព្រោះនាងមិនអាចលក់អង្ករផ្កាម្លេះរបស់នាងក្នុងតម្លៃនាបច្ចុប្បន្ននោះទេ។
នាងបានបន្តទៀតថាកសិកក្នុងភូមិរបស់នាងមិនអាចលក់ស្រូវក្នុងតម្លៃនេះបានទេ បើទោះបីជាដល់ពេលច្រូតកាត់ស្រូវក៍ដោយ។

បើយោងតាមរដ្ឋមន្រ្តីក្រសួងពាណិច្ចកម្ម លោក Apiradi Tantraporn បានឲ្យដឹងថា គម្រោងថ្មីមួយនឹងត្រូវបានស្នើឡើង នៅក្នុងកិច្ចប្រជុំមួយនៅច័ន្ទថ្ងៃនេះ ដែលប្រារព្ធឡើងដោយគណៈកម្មាធិការគោលនយោបាយអង្ករជាតិ ដើម្បីជំរុញតម្លៃអង្ករផ្កាម្លេះមិនឲ្យតិចជាង ១០.០០០ បាតក្នុងមួយតោន។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Sansern Kaewkamnerd បានថ្លែងថា រដ្ឋាភិបាលចង់ដោះស្រាយបញ្ហានៃការធ្លាក់ចុះតម្លៃស្រូវអង្ករនៅក្នុងវិធីមួយ ដែលប្រកបដោយនិរន្តរភាពព្រោះបញ្ហានេះបណ្តាលមកពីការធ្លាក់ថ្លៃស្រូវអង្ករពិភពលោក ហើយ
រដ្ឋាភិបាលនឹងចាប់ផ្តើមយុទ្ធនាការ ដើម្បីបង្កើនតម្រូវការក្នុងស្រុកដោយជំរុញឲ្យមានតម្រូវការក្នុងស្រុកឲ្យខ្ពស់ នឹងស្វែងរកទីផ្សារបរទេសឲ្យកាន់តែច្រើន៕

ថ្លៃអង្គារ

មតិយោបល់