ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍បឹងទំពុន១ឃាត់ខ្លួនជនសង្សយ័ម្នាក់ ប៉ុនប៉ងគាស់ផ្ទះយកទ្រព្យសម្បត្តុិរបស់ប្រជាពលរដ្ឋ

ភ្នំពេញៈ​ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន១ ខណៈដែលចូលទៅសង្ងំក្នុងផ្ទះ ប៉ុនប៉ងលួចទ្រព្យសម្បត្តិតែមិនបានសម្រេច ដែលហេតុការណ៍​នេះ​បានកើតឡើងកាលពីវេលាម៉ោង១២ អាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ ស្ថិតនៅចណុចផ្ទះលេខ៧២ ផ្លូវលេខ៧៣BT ក្រុម៥ភូមិចំរើនផល់ សង្កាត់បឹងទំពុន១ ខណ្ខមានជ័យរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ​ ហេង​ ណយ​ ហៅត្រេន​ភេទប្រុស អាយុ​១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ខមានជ័យ រាជធានីភ្នំពេញ ចំណែកជនរងគ្រោះមានឈ្មោះ​ ម៉ៅ​ អុីម​ ភេស្រីអាយុ៥២ឆ្នាំ​មុខរបរអ្នកលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅក្បាលប្រលប់គាត់ និងក្រុមគ្រួសារ បានចាក់សោរបរផ្ទះដូចធម្មតា តែមកដល់ម៉ោងប្រហែលជាជាង១១យប់ គាត់បានឮសំទ្បេងមួយខុសពីប្រក្រតី បានចេញមកមើលស្រាប់តែឃើញជនសង្ស័យម្នាក់បាន​ដើរចេញពីក្នុងបន្ទប់មួយទៀត ពេលនោះគាត់ បានស្រែកឆោឡោឡើងផ្អើល ដល់ក្រុមគ្រួសារបានឃាត់ខ្លួន និងបានឆែកមើលនៅក្នុងខ្លួន ឃើញមានដែកសសៃមួយ និងកូនពឹល១ហើយ​ក៏ប្រគល់ឲ្យសម្ថតកិច្ច។

ក្រោយពីសាកសួរជនសង្ស័យ បានសាភាពថា ខ្លួនពិតជាបានចូលក្នុងផ្ទះ ធ្វើសកម្មភាពលួចឆ្កឹះសោ ប៉ុនប៉ងលួចពិតមែន ហើយរូបបានគេចេះធ្វើវានេះ គឺមានមេខ្លោងម្នាក់ ដែលជាអ្នកបង្រៀនឲ្យចេះឆ្គឹះសោ ដោយប្រាប់ឲ្យរូបគេ នៅពេលយប់ឲ្យចេញធ្វើសកម្មភាព ប្រទះអីយកនិង។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចសាកសួរ​នៅប៉ុស្តិបឹងទំពុន១ និងកសាងសំណុំរឿង រួចបញ្ចូនទៅអធិកាដ្ឋាននគរបាលខណ្ខមានជ័យ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់